khmer eng
  • ឯកឧត្តម ង៉ាន់ ចំរើន ដឹកនាំគណៈប្រតិភូសភាកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំបន់អាស៊ី(APA) ស្តីពី សង្គម និងកិច្ចការវប្បធម៌
     
    ចែករំលែក ៖

    នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ង៉ាន់ ចំរើន អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា អមដោយឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥រដ្ឋសភា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំបន់អាស៊ី(APA) ស្តីពី កិច្ចការសង្គម និងវប្បធម៌ ដែលប្រព្រឹត្តទៅពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី។

    កិច្ចប្រជុំខាងលើ ផ្តោតលើការពិចារណាលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន១៥ ពាក់ព័ន្ធនឹងបញ្ហា ១) វប្បធម៌ និងការពារបេតិកភណ្ឌវប្បធម៌នៅអាស៊ី ២) បច្ចេកវិទ្យាព័ត៌មាន ៣) សមធម៌សុខភាព ៤) ការប្រឆាំងនឹងអំពើពុករលួយ ៥) សមាជិកសភាស្ត្រី ៦) សាសនាពិភពលោក ៧) ការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធវត្ថុវប្បធម៌នៅអាស៊ី ៨) ការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនខុសច្បាប់ ៩) ការអភិវឌ្ឍន៍កុមារ និងយុវជន ១០) សមាគមមនុស្សចាស់នៅអាស៊ី ១១) ការអភិវឌ្ឍមនុស្សនៅអាស៊ី ១២) ទេសចរណ៍ ១៣) គណៈកម្មាធិការស្ត្រី ១៤) សណ្តាប់ធ្នាប់ពិភពលោក និង ១៥) ការរក្សាភាពចម្រុះនៃវប្បធម៌ និងការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីនៅអឺរ៉ាស៊ី។
    កិច្ចប្រជុំនេះបានបញ្ចប់ដោយលទ្ធផលជាផ្លែផ្កា ដោយបានអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចចំនួន ១៤។

    ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អនុញ្ញាតឱ្យលោកជំទាវ YMilena Caridad Zaldivar Piedra ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឆាយ វណ្ណា អញ្ជើញ​ជាអធិបតីក្នុងពិធីចែកកញ្ចប់អាហាររ៉ម៉ាឌន ជូនដល់បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃសាលាឥស្លាមព្រែកជ័រ
    thumbnail
     
    លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនដល់បងប្អូនសាសនិកអ៉ិស្លាមចំនួន៥០០គ្រួសារ នៅខេត្តព្រៃវែង
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម